ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី ជាប្រធានក្រុមការងារដឹកនាំជំរុញ បរិវត្តកម្មឌីជីថលទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ទូរគមនាគមន៍ ពិភាក្សាការងារស្តីពីកិច្ចសហការ ជំរុញបរិវត្តកម្មឌីជីថល។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅទីស្តីការគណៈរដ្ឋមន្ត្រី នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមាន ការចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសនៃក្រសួងទាំងពីរ
ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤![](https://www.ocm.gov.kh/wp-content/uploads/2024/02/photo_2024-02-16-09.38.04-800x500.jpeg)
ព័ត៌មានផ្សេងៗ
![](https://www.ocm.gov.kh/wp-content/uploads/2024/07/article-18-07-2024-760x473.jpg)