March 03, 2024

វេលាម៉ោង១៥ រសៀល នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត អេង កុកថាយ រដ្ឋលេខាធិការ បានចូលរួមធ្វើជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការមានពិការភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន៣៥នាក់ នៅក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី ៤១ ដែលបានប្រព្រឹត្តទៅក្រោមប្រធានបទ «ដំណោះស្រាយប្រកបដោយនវានុវត្តន៍ដើម្បីសង្គមមួយ មានផាសុកវត្ថុនិងសមធម៌» ក្នុងគោលបំណងអបអរសាទរភាពជោគជ័យនៃការងារលើវិស័យពិការភាពនៅកម្ពុជា និងបង្ហាញអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនពិការប្រកបដោយបរិយាបន្ន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អេង កុកថាយ បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជូនពួកគាត់ ក្នុងម្នាក់ ៥០ម៉ឺនរៀល