នាថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទី ក្រុមប្រឹក្សាអ្នកច្បាប់ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអ្នកច្បាប់និងក្រសួងនីតិកម្មនៃសាធារណៈរដ្ឋកូរ៉េ ដោយផ្តោតសំខាន់លើការបង្កើតមូលទិន្នន័យច្បាប់ (Legal Database) និងលិខិតបទដ្ឋានគតិយុត្តទាំងអស់ ដំណើរទស្សនកិច្ចសិក្សានៅសាធារណរដ្ឋកូរ៉េ និងការកសាងសមត្ថភាពលើការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម Choe Youngchan (Director General for Planning and Coordination) ដោយមានការចូលរួមពី ឯកឧត្ដម ហាក់ សុខហេង ទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាននាយកដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់ជាមួយតំណាងក្រសួងនីតិកម្មនៃសាធារណរដ្ឋកូរ៉េ
ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤, ០៩:៤៩ AM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខវីរកងទ័ព ដែលរងរបួសក្នុងការការពារបូរណភាពទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ
ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥, ០៨:៣០ PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចុះបំពេញការងារជួយគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការជួយដល់វីរយុទ្ធជន និងប្រជាជនភៀសសឹក និងចែកអំណោយជូនប្រជាជនភៀសសឹក
ថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥, ០២:៣៦ PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥, ១១:១៧ AM



















