ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៦០៥៧ ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវអនុប្រធាន និង សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ៕
ព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦០៥៧ ប័ណ្ណ ជូនប្រជាពលរដ្ឋខេត្តកំពង់ធំ
ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥, ១០:៥៣ AM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ
ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥, ១១:១៧ AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយធនាគារពិភពលោក លើរបាយការណ៍បច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ចកម្ពុជា ខែធ្នូ ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥, ០៩:០៥ PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង បឋមនៃក្របខ័ណ្ឌវាយតម្លៃពាក់កណ្តាលអាណត្តិនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១
ថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ ឆ្នាំ២០២៥, ០៨:៥៧ PM
