ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ក្រុមប្រឹក្សាអ្នកច្បាប់ ស្តីពីការរៀបចំនិងបែងចែកក្រុមការងារនៃក្រុមប្រឹក្សាអ្នកច្បាប់ទ្បើងវិញ នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រុមប្រឹក្សាអ្នកច្បាប់។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម គី តិច ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសនិងជាអនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ អនុប្រធាននិងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអ្នកច្បាប់។
ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣![](https://www.ocm.gov.kh/wp-content/uploads/2023/10/photo_2023-10-18-09.24.45-800x500.jpeg)
ព័ត៌មានផ្សេងៗ
![](https://www.ocm.gov.kh/wp-content/uploads/2024/07/article-18-07-2024-760x473.jpg)