ព័ត៌មានទូទៅ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំជំរុញការអនុវត្ត គម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

អានបន្ត

ព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។

អានបន្ត

នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំចង្អៀត ក្រោមអធិបតីភាពឯកឧត្តម លីវ សុវណ្ណា អនុប្រធាននិងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អេង រត្នមុនី អគ្គលេខាធិការរង និងជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបន្តពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ»។

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្ត គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ទីស្តីការគណៈរដ្ឋមន្រ្តី

អានបន្ត

ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

អានបន្ត

ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមអមដំណើរសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដី ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

អានបន្ត

ព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ​ ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹកនៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម លីវ សុវណ្ណា អនុប្រធាននិងជាប្រធានក្រុមទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នរ៉ាណាឫទិ្ធ អានន្ទដាយ៉ាត អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបន្តពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍»។

អានបន្ត

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៧-០៨ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្ដរក្រសួងចង្អៀត ក្រោមអធិបតីភាពឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី ដើម្បីពិនិត្យនិងពិភាក្សាបន្ដលើ«សេចក្ដីព្រាងច្បាប់ស្ដីពីសន្ដិសុខសាយប័រ»។

អានបន្ត

នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឆាយ ខុម សមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិកីឡាជនពិការតេជោសែន»។

អានបន្ត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនរដ្ឋបាលខេត្តកំពង់ធំ សម្រាប់ចែកជូនប្រជាជនភៀសសឹក

អានបន្ត