នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំA ជាន់ផ្ទាល់ដី អគារមិត្តភាព មានរៀបចំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ក្រោមអធិបតីភាពឯកឧត្តម ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាបន្តលើ «សេចក្តីព្រាងសេចក្ដីប្រកាសក្រោមអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័តពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន»។