នាព្រឹកថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A អគារភាតរភាព មានរៀបចំកិច្ចប្រជុំចង្អៀត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ៖ ១-សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត២០២៦-២០៣០។ ២-សេចក្តីព្រាងគោលនយោបាយពពកអាទិភាព ២០២៦-២០៣៥។ ៣-សេចក្តីព្រាងនយោបាយអភិបាលកិច្ចទិន្នន័យ ២០២៦-២០៣៥។
ថ្ងៃពុធ ទី១៥ ខែកក្កដា ឆ្នាំ២០២៦, ១២:១៧ PM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគំរូរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦, ០១:១៤ PM
