នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ឆាយ ខុម សមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការបង្កើតមូលនិធិកីឡាជនពិការតេជោសែន»។
ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥, ០៧:៤០ PMព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំខែមករា ឆ្នាំ២០២៦។
ថ្ងៃពុធ ទី១៨ ខែមីនា ឆ្នាំ២០២៦, ០៩:០៩ AM
