នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធាន​ក្រុម​ការងារ​ទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ចែម ផល្លា អនុប្រធាន​និង​ជា​ប្រធាន​ក្រុមការងារទី៣នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌ ដើម្បីពិនិត្យ​និង​ពិភាក្សា​លើ «សេចក្តីព្រាងផែនការ​សកម្មភាពជាតិ​​ស្ដីពី​ការបង្ការទប់ស្កាត់​អាពាហ៍ពិពាហ៍​នៅវ័យក្មេង​និងការ​មាន​ផ្ទៃពោះ​នៅ​វ័យជំទង់​នៅកម្ពុជា ឆ្នាំ២០២៦-២០៣០»។