នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សា​លើ​សេចក្ដីព្រាង​គំរូ​របាយការណ៍​សង្ខេប​ស្ដីពី​វឌ្ឍនភាព​និងសមិទ្ធផល​សំខាន់ៗ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា។