នាព្រឹកថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធានក្រុមទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្ដម នៅ ប៉ោនន័រ អនុប្រធាននិងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ«សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក(ដ្រូន)»។
ថ្ងៃចន្ទ ទី៣ ខែសីហា ឆ្នាំ២០២៦, ០៤:០០ PM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគំរូរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦, ០១:១៤ PM
