នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A អគារភាតរភាព មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម នរ៉ាណាឫទិ្ធ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម អុឹង សេរីវិសុទ្ធ អនុប្រធាន និងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥»។
ថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦, ០៦:១៥ PM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគំរូរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦, ០១:១៤ PM
