សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក

វីដេអូ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសផ្តាច់មុខជូនទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters អំឡុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា–ថៃ និងបញ្ហាសំខាន់ៗជាច្រើនទៀត។

ក្នុងបទសម្ភាសនោះ សម្តេចធិបតី បានថ្លែងថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាព ដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ដោយ។