ទំព័រដើម ព័ត៌មានទូទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាន និងជាប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ចែម ផល្លា អនុប្រធាននិងជាប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងផែនការសកម្មភាពជាតិស្ដីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេងនិងការមានផ្ទៃពោះនៅវ័យជំទង់នៅកម្ពុជា ឆ្នាំ២០២៦-២០៣០»។