ព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅសាកសួរសុខទុក្ខឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវកតញុតាធម៌ និងកតវេទិតាធម៌គ្មានថ្ងៃអាចបំភ្លេចបាន គោរពជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ដែលជាឥស្សរជនដ៏ឆ្នើមមួយរួបដែលបានចូលរួមក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជនកម្ពុជា ប្រកបដោយភាពស្អាតសំ្អ ពិសេសធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងរក្សាបាននូវចីរភាពហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាបណ្តុះផ្នត់គំនិតសម្រាប់អ្នកដឹកនាំ «ទូកទៅកំពង់នៅ» ព្រមទាំងបណ្តុះបណ្តាលដល់អ្នកជំនាន់ក្រោយជាទូទៅ។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគោរពជូនពរឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ។