នាព្រឹកនិងរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹកនិង១៥:០០នាទីរសៀល នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៦-០៧A អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្រ្ដី អនុប្រធាននិងជាប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់និងឯកឧត្ដម នៅ បោនន័រ អនុប្រធាននិងជាប្រធានក្រុមការងារទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ«សេចក្ដីព្រាងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសងខុសច្បាប់»។