នាព្រឹកនិងរសៀលថ្ងៃព្រហស្បតិ៍ ទី៨ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០ព្រឹកនិង១៥:០០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់និងឯកឧត្តម នរ៉ាណាឫទិ្ធ អានន្ទដាយ៉ាត អនុប្រធាននិងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល »។