នាព្រឹកថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំចង្អៀត ក្រោមអធិបតីភាពឯកឧត្តម លីវ សុវណ្ណា អនុប្រធាននិងជាប្រធានក្រុមការងារទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម អេង រត្នមុនី អគ្គលេខាធិការរង និងជាសមាជិកអចិន្រ្តៃយ៍ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបន្តពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិងនីតិវិធីនៃការប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ»។
ថ្ងៃសុក្រ ទី២៦ ខែធ្នូ ឆ្នាំ២០២៥, ០៤:៥២ PMព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងគំរូរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាពនិងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦, ០១:១៤ PM
