ព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ​ ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទីព្រឹកនៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម លីវ សុវណ្ណា អនុប្រធាននិងជាប្រធានក្រុមទី៤ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នរ៉ាណាឫទិ្ធ អានន្ទដាយ៉ាត អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីបន្តពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីប្រៃសណីយ៍»។