(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានដឹកនាំកិច្ចប្រជុំចង្អៀតដើម្បីពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម និងសំណល់រឹងទីប្រជុំជន។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ អ្នកជំនាញច្បាប់ និងមន្រ្តីជំនាញបច្ចេកទេសជាន់ខ្ពស់ពាក់ព័ន្ធ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំចង្អៀតពិភាក្សាអំពីសមត្ថកិច្ចពាក់ព័ន្ធនឹង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទុកដាក់សំរាម សំណល់រឹងទីប្រជុំជន
ថ្ងៃព្រហស្បតិ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២៥, ០៦:៤៤ PM
ព័ត៌មានផ្សេងៗ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ប្រកបដោយជោគជ័យ។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, ០៥:០៣ PM
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៧-០៨ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាពឯកឧត្តម អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីមូលនីធិកីឡាជនពិការ តេជោសែន»។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, ០៥:០១ PM
