ព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥, ០៤:៥៧ PM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា
ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦, ០៩:១៣ PM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ប្រកបដោយជោគជ័យ។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, ០៥:០៣ PM
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៧-០៨ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្ដរក្រសួង ក្រោមអធិបតីភាពឯកឧត្តម អ៉ីន វីរជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីមូលនីធិកីឡាជនពិការ តេជោសែន»។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, ០៥:០១ PM
