នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានជួបសំណេះសំណាលនិងផ្តល់ការតម្រង់ទិសការងារដល់មន្រ្តីរាជការ ១៥រូប ដែលទើបប្រឡងជាប់ក្របខ័ណ្ឌ និងបានចូលបំពេញការងារក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការថ្មីទាំង១៥រូប ដែលបានសម្រេចចិត្តមកចូលបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈការប្រឡងប្រជែងដ៏យុត្តិធម៌ និងបានលើកទឹកចិត្តឱ្យខិតខំបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានជំរុញឱ្យខិតខំបង្កើនសមត្ថភាពជាប់ជាប្រចាំ៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបសំណេះសំណាលនិងផ្តល់ការតម្រង់ទិសដល់មន្រ្តីរាជការ ១៥រូប ដែលទើបប្រឡងជាប់ក្របខ័ណ្ឌ និងបានចូលបំពេញការងារក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់
ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥, ០៧:៤៥ PM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន RMA Cambodia វិទ្យាស្ថាន Bendigo Kangan Institute (BKI) របស់ប្រទេសអូស្ត្រាលី និងមជ្ឈមណ្ឌលឧត្តមភាពយានយន្តនៅកម្ពុជា (Automotive Centre of Excellence in Cambodia – ACEC)
ថ្ងៃព្រហស្បតិ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥, ០៥:៣១ PM
ញត្តិថ្កោលទោសរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃទីស្តីការគណៈរដ្ឋមន្រ្តី
ថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥, ០៧:២១ AM
