នាព្រឹកនិងរសៀលថ្ងៃទី១០​ ​ខែសីហា​ ឆ្នាំ២០២៦ នៅអគារភាតរភាពនៅនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង សេរីវិសុទ្ធ អនុប្រធាននិងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់»។