ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួមជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រ​ទេ​ស​​ចិ​ន​»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាអន្តរជាតិអំពីគំរូនៃការអភិវឌ្ឍរបស់ប្រទេសចិន» ដោយមានការអញ្ជើ​​ចូលរួមពីឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសាស្ត្រាចារ្យ ចំនួន ៥រូប មកពីវិទ្យាស្ថានសហប្រតិបត្តិការ និអភិវឌ្ឍន៍ត្បូង-ត្បូង នៃសាកលវិទ្យាល័យប៉េកាំងសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកប្រព័ន្ធអំពីតក្កវិជ្ជាផ្ទៃក្នុង និងមាគ៌ាអនុវត្តជាក់ស្ដែងនៃទំនើបកម្មតាមបែបផែនចិន ដោយតភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងស្ថានភាអភិវឌ្ឍន៍ជាក់ស្ដែងក្នុងបរិបទរបស់កម្ពុជា ដើម្បីផ្ដល់ជាធាតុចូលនិងបទពិសោធដ៏មាសារៈសំខាន់ក្នុងការជួយកម្ពុជាដោះស្រា​​បញ្ហាប្រឈមនៃការអភិវឌ្ឍ ការលើកកម្ពស់សមត្ថភាពផ្ដល់សេវាសាធារណៈរបស់រាជរដ្ឋាភិបាល និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបានចូលរួមសរុបប្រមាណជាង ៤០០រូប

ឯកឧត្តមបណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបង្ហាញនូវសេចក្ដីសោមនស្ស​​រីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងសិក្ខាសាលានេះ និងបានថ្លែងអំណរគុណចំពោះការផ្ដល់កិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរ ដែលបានឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងមិត្តភាពដ៏យូរអង្វែ និងមានមូលដ្ឋានគ្រឹះពីប្រវត្តិសាស្ត្រនៃការផ្លាស់ប្តូរចំណេះដឹង និងវប្បធម៌ រយៈពេលជាង១៣សតវត្សកន្លងមកជាពិសេសការជួបជុំគ្នារវាងគណៈប្រតិភូនៃសាកលវិទ្យាល័យប៉េកាំង និងភាគីកម្ពុជានាព្រឹកនេះ មិនមែនគ្រាន់តែជាទំនាក់ទំនងកិច្ចការទូតធម្មតានោះទេ ប៉ុន្តែគឺជាការបន្តពង្រឹងលើផ្នែកចំណេះដឹង និការស្រាវជ្រាវ ដែលជាកត្តាគន្លឹះក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត។ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានសម្តែងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ក្នុងការរៀបចំសិក្ខាសាលាដែលមានសារៈសំខាន់នេះ ដោយចាត់ទុកថា វាជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរចំណេះដឹង និងការសិក្សាពីបទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន ដែលអាចផ្តល់ជាគំនិត និងមេរៀនដ៏សំបូរបែបនិងជាប្រយោជន៍សម្រាប់ការអភិវឌ្ឍកម្ពុជា។

បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ក៏បានគូសរំលេចផងដែរថា សិក្ខាសាលានេះនឹងពង្រឹងចំណងមិត្តភាពរវាងកម្ពុជានិងចិន, ជាពិសេសរវាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យប៉េកាំង ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរផងដែរ

ក្នុងឱកាសនេះដែរ ឯកឧត្តម WANG Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការបញ្ជាក់ថា ចិននិងកម្ពុជា ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ទន្ទឹមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថា​សិក្ខាសាលានាថ្ងៃនេះ ជាសិក្ខាសាលាលើកទី២ ដែលបានរំលេចឡើងអំពីសកម្មភាពផ្លាស់ប្ដូរ និងដកស្រង់បទពិសោធពីគ្នាទៅវិញទៅមក ស្ដីពីអភិបាលកិច្ចរវាងចិន និងកម្ពុជា។ ឯកឧត្តមជឿជាក់ថា តាមរយៈការសិក្សា និងការផ្លាស់ប្ដូរយោបល់ក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់ពិតជាបំប្លែងលទ្ធផលសិក្សាទៅជាសមិទ្ធផលជាក់ស្ដែង ក្នុងការលើកកម្ពស់កម្រិតអភិបាលកិច្ច ជំរុញការធ្វើទំនើបកម្មឧស្សាហកម្ម និងកែលម្អសុខុមាលភាពជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។

ជាមួយគ្នានេះ លោកជំទាវសាស្ត្រាចារ្យ LEI Xiaoyan, លេខាគណៈកម្មាធិការបក្សនៃវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍជាតិ និងវិទ្យាស្ថានសហប្រតិបត្តិការ និអភិវឌ្ឍន៍ត្បូង-ត្បូង នៃសាកលវិទ្យាល័យប៉េកាំង បានថ្លែងអំណរគុណដល់ទីស្ដីការគណៈរដ្ឋមន្ត្រី​ និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ លោកជំទាវក៏បានគូសបញ្ជាក់ថា វិទ្យាស្ថានសហប្រតិបត្តិការ និអភិវឌ្ឍន៍ត្បូង-ត្បូង ត្រៀមខ្លួនជាស្រេចក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាអន្តរស្ថាប័នរយៈពេលវែងជាមួយទីស្ដីការគណៈរដ្ឋមន្ត្រី និង​ភាគីកម្ពុជាផ្សេងទៀតនាពេលខាងមុខ។

ក្នុងសិក្ខាសាលានេះ ក្រុមសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យប៉េកាំងបានធ្វើបទបង្ហាញចំនួន ២ រួមមាន៖

ទី១ស្ដីពី “Policies and Practices of Chinese Enterprises Going Global” ដោយ លោកសាស្ត្រាចារ្យ DENG Ziliang, សាស្ត្រាចារ្យផ្នែកគ្រប់គ្រង, ជំនួយការព្រឹទ្ធបុរស នៃវិទ្យាស្ថានសហប្រតិបត្តិការ និអភិវឌ្ឍន៍ត្បូង-ត្បូង នៃសាកលវិទ្យាល័យប៉េកាំង

ទី២ស្ដីពី China’s Early-Stage Experience in Improving Population Health amid Tight Resource Constraints ដោយលោកសាស្ត្រាចារ្យរង XU Huayu, សាស្ត្រាចារ្យរងផ្នែកសេដ្ឋកិច្ច, នាយកសិក្សាធិការ នៃវិទ្យាស្ថានសហប្រតិបត្តិការ និអភិវឌ្ឍន៍ត្បូង-ត្បូង នៃសាកលវិទ្យាល័យប៉េកាំង