នាព្រឹកនិងរសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹកនិងម៉ោង១៤:៣០រសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម នរ៉ាណាឫទ្ធិ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី អនុប្រធាននិងជាប្រធានក្រុមការងារទី២នៃក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីវិធាននិងនីតិវិធីនៃការធ្វើអធិការកិច្ចហិរញ្ញវត្ថុ»។