នាព្រឹកថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម កែន សត្ថា រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្រ្តី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្ដីពីអន្តោប្រវេសន៍»។
ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦, ០១:៥៤ PM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ក្រោមអធិបតីភាពឯកឧត្តម ថោង សុជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូ ស្តីពីវិសោធនកម្មធម្មនុញ្ញសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍»។
ថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦, ០៦:២៨ PM
នាព្រឹកនិងរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅអគារភាតរភាពនៅនៃទីស្តីការគណៈរដ្ឋមន្រ្តី មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម អ៉ឹង សេរីវិសុទ្ធ អនុប្រធាននិងជាប្រធានក្រុមទី១នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម ម៉ម សារិទ្ធ សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទំនិញគ្រោះថ្នាក់»។
ថ្ងៃអង្គារ ទី១១ ខែសីហា ឆ្នាំ២០២៦, ០៨:០៥ AM
