នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៩:០០នាទី នៅទីស្ដីការគណៈរដ្ឋមន្ត្រី សាលប្រជុំ៧-០៨ អគារភាតរភាព មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើបញ្ហាប្រឈមនៃការអនុវត្តការងាររបស់ក្រុមជំនួយការអមក្រុមការងារទទួលបន្ទុកដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការនិងជាសមាជិកក្រុមការងារទទួលបន្ទុកដឹកនាំនិងសម្របសម្រួលកិច្ចប្រជុំអន្តរក្រសួង។