នាព្រឹកនិងរសៀលថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹកនិង១៥:០០នាទីរសៀល នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A អគារភាតរភាព បានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម អុឹង សេរីវិសុទ្ធ អនុប្រធាននិងជាប្រធានក្រុមការងារទី១នៃក្រុមប្រឹក្សាអ្នកច្បាប់និងឯកឧត្តម នៅ បោនន័រ អនុប្រធាននិងជាប្រធានក្រុមការងារទី១នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាបន្តលើ «សេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់»។