នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា​ ឆ្នាំ២០២៦ វេលាម៉ោង០៩:០០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំចង្អៀត​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត​សភាចារ្យ​ ហ៊ីង​ ថូ​រ៉ាក់​ស៊ី​ រដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាបន្តលេី​ សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការ​រៀបចំ​និង​ការប្រព្រឹត្តទៅ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​។