ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីនិងផ្តល់ព្រះអគ្គីបូជាសពឯកឧត្តម ជួន សុកាន់ណារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

នាព្រឹកថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងលោកជំទាវ បានអញ្ចើញជាអធិបតី និងផ្តល់ព្រះអគ្គី ក្នុងកម្មវិធីបូជាសពឯកឧត្តម ជួន សុកាន់ណារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានទទួលមរណភាពក្នុងជន្មាយុ ៦២ឆ្នាំ ដោយរោគាពាធ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦។

សូមដួងវិញ្ញាណខន្ធឯកឧត្តម ជួន សុកាន់ណារិទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ!