(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការអញ្ជើញរបស់ International Poverty Reduction Center នៃសាធារណរដ្ឋប្រជាមានិតចិន, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូទៅចូលរួមនិងឡើងថ្លែងសុន្ទរកថាបើក «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» (2026 Global Poverty Reduction and Development Forum) នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction»។
វេទិកានេះត្រូវបានរៀបចំឡើង ដើម្បីជំរុញសកម្មភាពជាសកល និងផ្តល់នូវផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការបង្កើតវេទិកាសម្រាប់ការផ្លាស់ប្តូរបទពិសោធ ការបង្ហាញគំរូល្អៗក្នុងការស្តារនិងអភិវឌ្ឍជនបទ និងការជំរុញសកម្មភាពសម្រាប់របៀបវារៈឆ្នាំ២០៣០។ ជាមួយគ្នានេះ វេទិកានេះនឹងផ្តោតលើការផ្លាស់ប្តូរគោលនយោបាយ ការចែករំលែកចំណេះដឹង កិច្ចសហប្រតិបត្តិការ និងបទពិសោធ រវាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍ វិស័យឯកជន think-tank និងស្ថាប័នអប់រំ ព្រមទាំងភាគីពាក់ព័ន្ធ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយចីរភាព ហើយវេទិកានេះនឹងប្រកាសដាក់ឱ្យដំណើរការ សម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (Global Partnership for Poverty Alleviation and Development - GPPAD) ជាផ្លូវការផងដែរ។ លើសពីនេះ វេទិកានេះមានរបៀបវារៈ
សំខាន់ៗ ដូចជា ពិធីបើកវេទិកា, កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការ GPPAD, កិច្ចពិភាក្សាក្នុង
អនុវេទិកា (Sub-forum) លើប្រធានបទចំនួន៤ ព្រមទាំងកម្មវិធីដំណើរទស្សនកិច្ច ដោយផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងការស្ដារនិងអភិវឌ្ឍជនបទ។
សូមជម្រាបជូនផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាផ្លូវការអំពីការចូលរួមជាសមាជិកក្នុងសម្ព័ន្ធសកលសម្រាប់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ (GPPAD) ដើម្បីបង្ហាញពីឆន្ទៈ និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល សម្រាប់ការកាត់បន្ថយភាពក្រីក្រ និង
ការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំគណៈប្រតិភូទៅចូលរួម «វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦» នៅសាធារណរដ្ឋប្រជាមានិតចិន
ថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦, ០១:២៣ PM
ព័ត៌មានផ្សេងៗ
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃសុក្រ ទី២២ ខែឧសភា ឆ្នាំ២០២៦, ១០:៣៧ PM
ព្រះរាជក្រមលេខ នស/រកម/០៤២៦/០០៧ ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា
ថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២៦, ០៩:០០ AM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាកម្រិតជំនាញជាន់ខ្ពស់ លើការរៀបចំក្រមរដ្ឋបាល ឬនីតិក្រមរដ្ឋបាល
ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦, ០៩:២៣ PM
