ទំព័រដើម ព័ត៌មានទូទៅ នាព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម នៅ បោនន័រ អនុប្រធាននិងជាប្រធានក្រុមការងារទី១ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក»។