ទំព័រដើម ព័ត៌មានទូទៅ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹកនៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៦-០៧A ជាន់ទី៦ អគារភាតរភាព មានរៀបចំកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម នរ៉ាណាឫទិ្ធ អានន្ទដាយ៉ាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាននិងជាប្រធានក្រុមការងារទី២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងឯកឧត្តម កែត ឃី សមាជិកនិងជាអនុប្រធានក្រុមការងារទី៣នៃក្រុមប្រឹក្សាអ្នកច្បាប់ ដើម្បីពិនិត្យនិងពិភាក្សាលើ«សេចក្ដីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពប្រចាំឆ្នាំ២០២៥ ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»។