នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានជួបសំណេះសំណាលនិងផ្តល់ការតម្រង់ទិសការងារដល់មន្រ្តីរាជការ ១៥រូប ដែលទើបប្រឡងជាប់ក្របខ័ណ្ឌ និងបានចូលបំពេញការងារក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្រ្តី។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានវាយតម្លៃខ្ពស់ចំពោះមន្រ្តីរាជការថ្មីទាំង១៥រូប ដែលបានសម្រេចចិត្តមកចូលបម្រើការងារនៅក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ តាមរយៈការប្រឡងប្រជែងដ៏យុត្តិធម៌ និងបានលើកទឹកចិត្តឱ្យខិតខំបំពេញការងារ ដោយប្រកាន់ខ្ជាប់នូវគុណតម្លៃស្នូល និងអភិក្រមការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងបានជំរុញឱ្យខិតខំបង្កើនសមត្ថភាពជាប់ជាប្រចាំ៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ជួបសំណេះសំណាលនិងផ្តល់ការតម្រង់ទិសដល់មន្រ្តីរាជការ ១៥រូប ដែលទើបប្រឡងជាប់ក្របខ័ណ្ឌ និងបានចូលបំពេញការងារក្នុងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអ្នកច្បាប់
ថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥, ០៧:៤៥ PM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
ថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២៦, ០៨:៥២ PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនអាមេរិក Charles River Laboratories (CRL)
ថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦, ០៦:៤៣ PM
