(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារសម្រាប់ឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» នៅវិមានសន្តិភាព នៃ ទីស្តីការគណៈរដ្ឋមន្ត្រី ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីលោកជំទាវ កិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិដើម្បីស្ត្រី លោកជំទាវ ឯកឧត្តម ជាសមាជិកា សមាជិក ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អគ្គសវនករនៃអាជ្ញធរសវនកម្មជាតិ អគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ចៅក្រម ព្រះរាជអាជ្ញា ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី និង អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ព្រមទាំងមន្រ្តីអនុវត្តច្បាប់ជាច្រើននាក់។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និង លើកផែនការសកម្មភាពការងារឆ្នាំ២០២៥ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី»
ថ្ងៃពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥, ០១:៣៨ PM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់ទីស្ដីការគណៈរដ្ឋមន្រ្តី ប្រចាំត្រីមាស ឆ្នាំ២០២៦»
ថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦, ០៥:៥៧ PM
