ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃអាទិត្យ ៤កើត ខែ ផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យចំនួន ៦០៥៧ ប័ណ្ណ ជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ពិធីចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះដែរ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករាជរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវអនុប្រធាន និង សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋចូលរួមជាច្រើនកុះករ៕
ព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអញ្ជើញចុះចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៦០៥៧ ប័ណ្ណ ជូនប្រជាពលរដ្ឋខេត្តកំពង់ធំ
ថ្ងៃអាទិត្យ ទី២ ខែមីនា ឆ្នាំ២០២៥, ១០:៥៣ AM
ព័ត៌មានផ្សេងៗ
ក្រុមហ៊ុន អង្គរ ឌែរី ប្រូដាក ខូ អិលធីឌី ផ្តល់អំណោយទឹកដោះគោអង្គរមីលចំនួន ១៤០០ កេស ជូនទីស្តីការគណៈរដ្ឋមន្រ្តី សម្រាប់យកទៅចែកជូនប្រជាពលរដ្ឋខេត្តកំពង់ធំ
ថ្ងៃចន្ទ ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦, ០៣:៤៦ PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំទីស្តីការគណៈរដ្ឋមន្រ្តី
ថ្ងៃសៅរ៍ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៦, ១២:០៣ AM
