ព្រឹកថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងអនុក្រឹត្យស្ដីពីឯកសណ្ឋានសញ្ញាសម្គាល់ និងសញ្ញាសក្តិរបស់មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ»។
ថ្ងៃអង្គារ ទី៣០ ខែធ្នូ ឆ្នាំ២០២៥, ០៤:៥៧ PM
ព័ត៌មានផ្សេងៗ
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ចាត់ប្រតិភូនាំយកអំណោយរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ប្រគល់ជូនវីរកងទ័ពនៅសមរភូមិមុខ
ថ្ងៃសៅរ៍ ទី៣ ខែមករា ឆ្នាំ២០២៦, ១០:៤២ AM
