វេលាម៉ោង ៩ ព្រឹក នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អុីន វីរជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងថ្នាក់ដឹកនាំចំនួន ១៦រូប ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ A អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ ក្នុងឱកាសនោះ ឯកឧត្តម អុីន វីរជាតិ បានចែករំលែកចំណេះដឹងសំខាន់ៗមួយចំនួនពាក់ព័ន្ធនឹង៖ ការអប់រំប្រកបដោយគុណភាព សមភាពយេនឌ័រនិងការពង្រឹងតួនាទីស្រ្តី សេដ្ឋកិច្ច ថាមពលនិងការប្រែប្រួលអាកាសធាតុ និងសុខភាពល្អនិងសុខមាលភាពក្នុងប្រទេសកម្ពុជា។ ជាមួយនោះ ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ប្រតិភូយុវជនអាស៊ានកម្ពុជាត្រូវ៖ ១.ត្រៀមខ្លួនឱ្យបានល្អជាមុន ២.ធ្វើជាអ្នកការទូតតំណាងឱ្យកម្ពុជា ៣. សាមគ្គីភាពផ្ទៃក្នុងក្រុម ៤.ការបង្កើនកិច្ចសហប្រតិបត្តិការជាមួយយុវជននៃបណ្ដាប្រទេសជាមិត្ត និង៥.យកចិត្តទុកដាក់រៀនសូត្រពីចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបេសកម្មនេះ ដើម្បីកសាងខ្លួនជាមូលធនមនុស្ស ប្រកបដោយថាមពលរបស់ប្រទេសជាតិយើង។ បន្ទាប់មក ឯកឧត្តម បានពាំនាំថវិកាដ៏ថ្លៃថ្លារបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជូនដល់ក្រុមយុវជន ក្នុងម្នាក់ៗ ៥០០ ០០០រៀល។
ឯកឧត្តម អុីន វីរជាតិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យក្រុមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជានិងថ្នាក់ដឹកនាំចំនួន ១៦រូប ចូលជួបសម្តែងការគួរសម
ថ្ងៃសុក្រ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣, ០៧:៥៥ AM
ព័ត៌មានផ្សេងៗ
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៨:៣០ព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ អគារភាតរភាព បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ប៊ុនឆាត រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈបសុពេទ្យ »។
ថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦, ០៧:០៣ PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា
ថ្ងៃអង្គារ ទី៣ ខែមីនា ឆ្នាំ២០២៦, ០៩:១៣ PM
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ ត្រឡប់មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព នៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប ប្រកបដោយជោគជ័យ។
ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦, ០៥:០៣ PM


