ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអញ្ជើញទៅសាកសួរសុខទុក្ខឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសម្តែងនូវកតញុតាធម៌ និងកតវេទិតាធម៌គ្មានថ្ងៃអាចបំភ្លេចបាន គោរពជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់។ ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគោរពជូនពរឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ សូមមានសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កាយពលមាំមួន ជន្មាយុយឺនយូរ និងចាកផុតពីរោគាព្យាធិនានា ព្រមទាំងទទួលបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងបេសកកម្មបម្រើឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
ថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥, ០៩:០៩ AMព័ត៌មានផ្សេងៗ
លទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦, ១០:៥៥ AM
សុន្ទរកថាបើករបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុង វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, ០៦:០៧ PM
នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, ០៥:០៩ PM
