(រាជធានីភ្នំពេញ) ៖ នាទីស្តីការគណៈរដ្ឋមន្ត្រី, នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំទីស្ដីការគណៈរដ្ឋមន្រ្តីដោយមានការចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំក្រុមប្រឹក្សា និង គណៈកម្មាធិការ ព្រមទាំងអគ្គនាយកនៃអគ្គនាយកដ្ឋានជំនាញនៃទីស្តីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីក្នុងរយៈពេល ១ឆ្នាំកន្លះ កន្លងមក និងដើម្បីបន្តផ្តល់នូវដំណោះស្រាយដ៏សមស្រប ចំពោះសំណូមពរ និងបញ្ហាប្រឈមផ្សេងៗ របស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្នុងការបំពេញការងារ ព្រមទាំងដើម្បីតម្រង់ទិសអាទិភាពការងារ សំដៅពង្រឹង និងលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងសមិទ្ធកម្មការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក្នុងនាមជាសេនាធិការរបស់នាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តី៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់ទីស្តីការគណៈរដ្ឋមន្រ្តី
ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥, ១០:៤៥ AM
ព័ត៌មានផ្សេងៗ
លទ្ធផលប្រកបដោយផ្លែផ្កានៃដំណីរទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី០៨-០៩ ខែមិថុនា ឆ្នាំ២០២៦
ថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦, ១០:៥៥ AM
សុន្ទរកថាបើករបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុង វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, ០៦:០៧ PM
