May 24, 2024

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤, នាទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គ.ព.វ.គ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ដែលជាសមាជិក សមាជិកា នៃ គ.ព.វ.គ ។ សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យលេខនស/ រកត/១០២៣/ ២២៥០ ចុះថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលបានបង្កើតឲ្យមានគោរមងារឧកញ៉ាចំនួន ៣លំដាប់ថ្នាក់ មានដូចជា ឧកញ៉ា អ្នកឧកញ៉ា និង លោកអ្នកឧកញ៉ា៕