ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤, នាទីស្តីការគណៈរដ្ឋមន្ត្រី, ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងពិនិត្យ និង វាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា (គ.ព.វ.គ) បានអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ គ.ព.វ.គ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន ។ កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមកពីក្រសួងស្ថាប័នពាក់ព័ន្ធនានា ដែលជាសមាជិក សមាជិកា នៃ គ.ព.វ.គ ។ សូមបញ្ជាក់ថា យោងតាមព្រះរាជក្រឹត្យលេខនស/ រកត/១០២៣/ ២២៥០ ចុះថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២៣ ស្តីពីគោរមងារឧកញ៉ា ដែលបានបង្កើតឲ្យមានគោរមងារឧកញ៉ាចំនួន ៣លំដាប់ថ្នាក់ មានដូចជា ឧកញ៉ា អ្នកឧកញ៉ា និង លោកអ្នកឧកញ៉ា៕
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអន្តរក្រសួងពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងបញ្ចប់គោរមងារឧកញ៉ា
ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤, ០៨:២៣ AM
ព័ត៌មានផ្សេងៗ
សុន្ទរកថាបើករបស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ថ្លែងក្នុង វេទិកាសកលស្តីពីការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍ ឆ្នាំ២០២៦ (2026 Global Poverty Reduction and Development Forum) ក្រោមប្រធានបទ «Uniting Global Efforts to Advance Poverty Reduction» នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, ០៦:០៧ PM
នាព្រឹកថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង៨:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្រ្តី សាលប្រជុំ៧-០៨ ជាន់ទី៧ អគារភាតរភាព មានរៀបចំកិច្ចប្រជុំអន្តរក្រសួង ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើ «សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក»។
ថ្ងៃអង្គារ ទី៩ ខែមិថុនា ឆ្នាំ២០២៦, ០៥:០៩ PM














